(បាងកក)៖ នៅថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,១១២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ បើតាមការផ្សាយដោយសារព័ត៌មាន Bangkok Post។
ករណីឆ្លងថ្មីៗខាងលើ ត្រូវបានរកឃើញលើប្រជាជនទូទៅ មាន ៣,១១០ករណី ខណៈ ២ករណីទៀតបានរកឃើញលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,៩២១នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមបញ្ចាក់ផងដែរថា រហូតមកទល់ពេលនេះ ប្រទេសថៃឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,២២៩,៥៥៨ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៧២០នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១៧៤,៧៣០នាក់៕