ឆ្នាំជូត: រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយធ្វើគធ្វើថ្លង់ដោយមិនយកចិត្តទុកដាក់សម្តីក្រុមមនុស្សខ្លះទើបើមិនត្រូវមកឈឺក្បាលនាពេលក្រោយ។ការប្រកបការងារមិនអាចប្រមាថបានទេ ពិសេសពេលព្រឹកព្រោះថាងាយទាំងខូចខាតនិងបាត់បង់។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបការរកប្រាក់ចំណូលគ្រាន់ប្រមូលបានដូចសេចក្តីប្រាថ្នាទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំឆ្លូវ: រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើលោកអ្នកចង់ដោះស្រាយបញ្ហា ឬចង់ជជែកពិភាក្សាអ្វីមួយជាមួយអ្នកដទៃតែងអាចរកច្រកចេញគ្រាន់បានធូរចិត្ត។ការប្រកបការងារត្រូវសម្លឹងកិច្ចការធំដុំខ្លះ ហើយរឿងរាវមួយចំនួនអ្នកក៏អាចរកច្រកចេញងាយស្រួលជាងមុនដូចគ្នា។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អ៕
ឆ្នាំខាល: រាសីខ្ពស់ត្រដែត។ការរស់នៅដែលធ្លាប់តែមានបញ្ហា និងរឿងរាវយាយីថ្ងៃនេះមានការស្ងប់ស្ងាត់វិញខ្លះ ហើយបើមានការពឹងពាក់អ្នកដទៃជួយដោះស្រាយក៏តែងមានក្រុមមនុស្សអាណិតជួយយកអាសារជានិច្ច។ការប្រកបការងារពុំមានបញ្ហាចោទឡើងច្រើនឡើយ ហើយពិសេសធ្វើច្រើនទទួលបានផលច្រើនថែមទៀត។ចំណែកអ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយនៅថ្ងៃនេះលោកអ្នកអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំថោះ: រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នករៀបចំពិធីអ្វីមួយ ហើយក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់ការទំនាក់ទំនងជាមួយក្រុមមនុស្សពាក់ព័ន្ធពីកិច្ចការងារផងដែរ។ទាំងស្ត្រីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកចុះប្រកបការងារឬប្រកបកិច្ចការងារសំខាន់អ្វីមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបជំនួញអ្វីមួយជាឱកាសល្អប្រពៃបំផុត។
សម្ព័ន្ធស្នេហាប្រុសស្រីមានការចេះអត់ឱននិងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
ឆ្នាំរោង: រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារចង្រៃឧបទ្រពនៅតាមជាប់នៅឡើយ ម្ល៉ោះហើយលោកអ្នកឱ្យប្រយ័ត្នការមានទំនាស់ជាមួយក្រុមមនុស្សនៅក្បែរខ្លួននិងសមាជិកក្រុមគ្រួសារដោយប្រការណាមួយ។ក្រៅពីនេះបើលោកអ្នកមានប្រកបការងារអ្វីច្រើនមានការរាំងស្ទះ ហើយក្រុមមនុស្សបៀតបៀនយាយីច្រើន។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់ថែម។
ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះតែងកើតចេញនូវរឿងរាវរកាំរកូសចិត្តច្រើន៕
ឆ្នាំម្សាញ់: រាសីស្រុតចុះ។ដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីមិនសូវឆ្លើយតបដូចសេចក្តីប្រាថ្នានោះឡើយ។បើមានអ្វីមួយគ្រោងទុកឬបម្រុងចរចាកុំសង្ឃឹមពេក ពីព្រោះបើខកបំណងនាំខូចចិត្ត។ការប្រកបការងារពុំអាចយកចិត្តឆេវឆាវដាក់មុខបានទេប្រយ័ត្នកើតរឿងរាវធំដោយប្រការណាមួយ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។
រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយ៕
ឆ្នាំមមី: រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកលូតលាស់ឈានទៅមុខជាលំដាប់ ហើយធ្វើអ្វីៗតែងហុចផលល្អៗត្រឡប់មកវិញជានិច្ច។ការប្រកបការងារអ្វីតែងផ្តល់ផលល្អនិងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីឡើយពីព្រោះផលល្អៗនឹងហុចមកវិញជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំមមែ: រាសីស្រុតចុះ។បើលោកអ្នកត្រូវធ្វើដំណើរឆ្ងាយជិតគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហា និង ពិសេសក្រុមមនុស្សងាយបង្កជារឿងរាវជាងសព្វមួយដង។នៅថ្ងៃនេះបើទោះបីធ្វើអ្វីតែងកើតនូវបញ្ហារាំងស្ទះ ហេតុនេះត្រូវអត់ធ្មត់ទើបរឿងរាវទាំងនេះមិនអាចចូលយាយីកើត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេព្រោះតែងអង្គុយស្ងាបច្រើនជាង។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំវក: រាសីខ្ពស់ត្រដែត។ថ្ងៃនេះរាល់រឿងរាវអាក្រក់ដែលយាយីបានចាកចេញឆ្ងាយ ហើយសិរីសួស្តីបានរត់ចូលមកជំនួសវិញធ្វើឱ្យការរស់នៅមានភាពសុខដុម ទាំងផ្លូវកាយ ផ្លូវចិត្តគ្រាន់គាប់ប្រសើរ។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារពីព្រោះថាតែងមានការសហការពីអ្នកដទៃនិងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។អ្នកប្រកបការងាររកស៊ីជួញដូរលោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃជើងព្រោះមិនដូច្នេះទ្រព្យលាភដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងមានការចេះអត់ឱនឱ្យគ្នាល្អប្រពៃ៕
ឆ្នាំរកា: រាសីស្រុតចុះ។ការរស់នៅមិនត្រូវបង្កជម្លោះជាមួយមនុស្សភេទផ្ទុយគ្នាឡើយពីព្រោះថាអាចឈានពីរឿងតូចសោះកើតជាជម្លោះប្តឹងផ្តល់គ្នាវែងឆ្ងាយ។ការប្រកបការងារដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ដូចនេះតោងតែចេះមើលមុខក្រោយ និង ប្រយ័ត្នប្រយែងពីព្រោះថាផលមិនល្អនោះងាយរងគ្រោះ ជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបប្រាក់កាសអាចរកគ្រាន់បំពេញបំពង់ផង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំងាយទាំងប្រេះស្រាំនិងងាយទាំងផ្អែមល្ហែមឡើងវិញ៕
ឆ្នាំច: រាសីល្អជាមធ្យម។ថ្ងៃនេះទោះទៅកាន់ទីកន្លែងណាមិនត្រូវធ្វេសប្រហែសឡើយត្រូវរក្សាភាពស្ងាត់ស្ងៀមនិងអត់ធ្មត់ជាមួយក្រុមមនុស្សទើបប្រសើរ។ចំពោះការធ្វើអ្វីមួយវិញលោកអ្នកមិនត្រូវឆាប់ជឿសម្តីគេឡើយប្រយ័ត្នជួបផលលំបាកអ្វីមួយត្រូវដោះស្រាយនៅគ្រាខាងមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
សម្ព័ន្ធស្នេហាប្រុសស្រីក្នុងពេលនេះវិញមានដំណើរថយក្រោយនិងងាយមានជម្លោះវិវាទណាស់៕
ឆ្នាំកុរ: រាសីស្រុតចុះ។ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីមួយគប្បីមានការប្រយ័ត្នប្រយែង និង ពិសេសមានចិត្តត្រជាក់មិនតបតជាមួយក្រុមមនុស្សខ្លះទើបគ្មានបញ្ហាចោទឡើង។បញ្ហាការងារគឺពុំសូវរលូនល្អទេ ហើយពិសេសឱ្យប្រយ័ត្នកិច្ចការសំខាន់ៗបន្តិចពីព្រោះងាយកើតជាបញ្ហាជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និង ចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕