លោកជំទាវ ឱ វណ្ណឌីន និងក្រុមការងារក្រសួងសុខាភិបាលបានបន្តដំណើរមកកាន់ខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងមួយចំនួន

នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រុមការងារក្រសួងសុខាភិបាលបានបន្តដំណើរមកកាន់ខេត្តកំពង់ចាម ជាបន្តទៀតដើម្បីត្រួតពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងមួយចំនួននិងជួបសំណេះសំណាលនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋអោយនាំគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា ក៏ដូចជាចូលរួមថែរក្សានូវអនាម័យ និងគោរពពាក្យស្លោក ៣កុំ ៣ការពារ។

Leave a Reply

Your email address will not be published. Required fields are marked *