ជូត: រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំកណ្តុរឆ្លងចូលខែថ្មីនិងឆ្នាំថ្មីទើបតែឈានចូលថ្មីៗនេះឃើញថាដំណើរជីវិតរបស់លោកអ្នកផ្លាស់ប្តូរមកល្អប្រសើរ ហើយធ្វើអ្វីក៏ជឿនលឿនលូតលាស់ទៅមុខជានិច្ច។ក្នុងខែមករានេះដួងរាសីខែរបស់លោកអ្នកឡើងខ្ពស់ត្រដែត។សម្រាប់ថ្ងៃនេះការបំពេញការងារមានការចម្រើនលូតលាស់និងអាចផ្លាស់ប្តូរទីកន្លែងធ្វើការងារក៏ប្រសើរដែរ ។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីពេញចិត្ត។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យផងដែរ៕
ឆ្នាំឆ្លូវ: រាសីស្រុតចុះ។នៅថ្ងៃនេះក្រឡប់ចាក់អ្វីដែលលោកអ្នកថាល្អវាអាចប្រែមកអាក្រក់ និង ពិសេសងាយមានរឿងរាវជម្លោះវិវាទកើតឡើងថែមទៀត។ក្រៅពីនេះទោះធ្វើអ្វីក៏ងាយក្រុមមនុស្សបង្កឱ្យមានការខ្វាយខ្វល់ច្រើនដែរ ដូចនេះត្រូវធ្វើចិត្តត្រជាក់បន្តិចទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរព្រោះប្រាក់ចំណូលមានការហូរចូលតក់ៗគ្រាន់បំពេញបំពង់។សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មាននោះឡើយ៕
ឆ្នាំខាល: រាសីល្អជាមធ្យម។ក្នុងរង្វង់ថ្ងៃនេះឱ្យប្រយ័ត្នអ្នកដទៃបំពានដែលនាំឱ្យកើតជាបញ្ហាជម្លោះវិវាទ និង កើតការគុំគួនទៅថ្ងៃក្រោយថែមទៀត។ចំពោះការប្រកបការងារក៏ដូច្នេះដែរ បើជាការងារសំខាន់តោងតែមានការប្រយ័ត្នប្រយែងបើពុំនោះទេអាចធា្លក់ក្នុងគ្រោះមហន្តរាយជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរ ក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃបន្តិចវិញ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសមិនតិចដែរទេ។
សម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះគឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយពេលច្រើនតែទទួលបានផលតិចមកវិញ៕
ឆ្នាំថោះ: រាសីខ្ពស់ត្រដែត។ដំណើរជីវិតរស់នៅគឺរាល់បំណងប៉ងប្រាថ្នាតែងជួបនូវក្តីសម្រេច ពិសេសបើជួបបញ្ហាអ្វីតែងត្រូវបានបណ្តាញាតិមិត្តជួយជ្រោមជ្រែងឱ្យចាកផុតពីផលលំបាកទាំងពួងផង។ក្នុងថ្ងៃនេះដោយសារដួងយីអ៊ុនឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬសម្រេចចិត្តប្រកបការងារតូចធំបំផុត។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខគួរសម ហើយបើលោកអ្នកចង់បើករបរថ្មីឬចេញធ្វើជំនួញទីជិតឆ្ងាយតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារពេលនេះជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំរោង: រាសីស្រុតចុះ។ការរស់នៅលោកអ្នកមានបញ្ហាច្រើនចំពោះមុខ ហើយពិសេសសាច់ញាតិងាយ បង្កជារឿងរាវ នាំពិបាកដោះស្រាយថែមទៀត។ការប្រកបការងារ មិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ទេពីព្រោះថាងាយជួបនូវបញ្ហារាំងស្ទះ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរព្រោះប្រាក់ចំណូលមានការហូរចូលតក់ៗគ្រាន់បំពេញបំពង់ផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មាននោះឡើយ៕
ឆ្នាំម្សាញ់: រាសីល្អជាមធ្យម។ការរស់នៅដំណើរជីវិតជួបនូវកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយ តែងមានក្រុមមនុស្សបង្កបញ្ហាថ្នាំងថ្នាក់ខ្លះៗកើតឡើង។លោកអ្នកត្រូវរក្សាភាពអត់ធ្មត់និងធ្វើមិនដឹងមិនឮចំពោះក្រុមមនុស្សខ្លះកាន់តែប្រសើរ។ការប្រកបការងារនៅក្នុងថ្ងៃនេះលោកអ្នកងាយត្រូវក្រុមមនុសុ្សបង្កបញ្ហាឬ ខឹងសម្បាក្នុងរឿងអ្វីមួយ ហើយពិសេសគេអាចកើតជាគំនុំដោយសារតែសម្តីមិនចេះទប់ផងដូចនេះគប្បីមានការប្រយ័ត្នប្រយែងទើបប្រសើរ។សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចមានបាតុភាពរកាំរកូសខ្លះៗកើតឡើង ដូចនេះត្រូវចេះបើកចិត្តឱ្យទូលាយដោយធ្វើមិនដឹងមិនឮចំពោះរឿងរាវខ្លះទើបប្រសើរបំផុត។
ស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំមមី: រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ ដូច្នេះបើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេ បើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ផលលំបាកនៅពេលក្រោយប៉ុណ្ណោះ។ការប្រកបការងារ ចំពោះស្ត្រីចូរប្រយ័ត្នជួបរឿងស៊យជាន់លើស៊យ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេគប្បីមានការប្រយ័ត្នប្រយែង។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំមមែ: រាសីស្រុតចុះ។ ការរស់នៅជួបបញ្ហារកាំចិត្ត និងអាចកើតរឿងរាវមួយចំនួនថែមទៀត ហើយពិសេសក្លាយជាជម្លោះយូរអង្វែងផង។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយទទួលរងប៉ះទង្គិច ហើយធ្វើអ្វីក៏មិនងាយសម្រេចដល់គោលដៅឡើយ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកបញ្ហាក្តីច្រណែនឈ្នានីសឬភាពមោហៈទោសៈដាក់ខ្លួននាំកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការប្រឆាំងគ្នាច្រើនតែក៏ងាយត្រជាក់ចិត្តចំពោះគ្នាវិញដែរ៕
ឆ្នាំវក: រាសីស្រុតចុះ។ថ្ងៃនេះដួងរាសីមិនល្អប្រសើរទេ ម្ល៉ោះហើយឱ្យប្រយ័ត្នការទាំស់សម្តីជាមួយក្រុមមមនុស្សនៅក្បែរខ្លួនដោយការយល់ខុសអ្វីមួយ។ក្រៅពីនេះឱ្យប្រយ័ត្នទំនាក់ទំនងក្លាយជាពិសពុល។បញ្ហាមិនល្អងាយរត់ចូលណាស់ផង ម្ល៉ោះហើយលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងៀមបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកផងដែរតែយ៉ាងណាចូរប្រយ័ត្នគ្រោះបាត់របស់របរនិងគ្រោះចាញ់បោកគេដោយប្រការណាមួយ។
សេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលច្រើនពីព្រោះថាជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំរកា: រាសីខ្ពស់ត្រដែត។ការរស់នៅបញ្ហាធ្លាប់តែ តានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរថែមទៀត ។ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារនិងបញ្ហាប្រាក់កាសពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ការធ្វើជំនួញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការររកស៊ីជួញដូរអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។
សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកផង៕
ឆ្នាំច: រាសីស្រុតចុះ។ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយភ្លាំងភ្លាត់ ឬ មានកំហុសឆ្គងនោះឃើញថានឹងងាយជះផលអាក្រក់នាពេលក្រោយវិញណាស់។ការប្រកបការងារលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនោះ នាំបាត់បង់ប្រាក់កាស និង ពិសេសនាំខូចចិត្តថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃ។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំកុរ: រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ ដូច្នេះបើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេ បើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ផលលំបាកនៅពេលក្រោយប៉ុណ្ណោះ។ការប្រកបការងារ ចំពោះស្ត្រីចូរប្រយ័ត្នជួបរឿងស៊យជាន់លើស៊យ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេគប្បីមានការប្រយ័ត្នប្រយែង។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕