កោះកុង៖ ពលរដ្ឋ និង កម្មករកម្មការិនី ដែលមានអាយុចាប់ពី ១៨ឡើងនៅខេត្តកោះកុង បាននឹងកំពុងទទួលថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីរាជរដ្ឋាភិបាលកម្ពុជា។
ការចាក់វ៉ាក់សាំងនេះដែរ ធ្វើឡើងក្នុង៧ក្រុងស្រុកទូទាំងខេត្ត ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដោយមណ្ឌលចាក់វ៉ាក់សាំងក៏ត្រូវបានពង្រីកកន្លែង បើធៀបនឹងការចាក់ដូសទី១ និងទី២។
កម្មករកម្មការិនី បានថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅជូនរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ខ្ពស់ពីសុខុមាលភាពដល់ពួកគេ ដើម្បីរួចផុតពីការស្លាប់ដោយសារជំងឺកូវីដ បំប្លែងថ្មីផងដែរ៕