(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ម្សិលមិញ តាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល២៦នាក់។ មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕