លោកថាក់ស៊ីន ស៊ីណា​វ៉ាត អតីត​នាយករដ្ឋមន្ត្រីថៃ បានប្រកាស​ថា ​បញ្ចប់​ការ​និរទេស​ខ្លួន​​ហើយ​វិល​ចូល​ប្រទេស​ថៃ​វិញ​នាពេលឆាប់ៗនេះ

(​បាងកក​ប៉ុស្តិ៍​)៖ លោកថាក់ស៊ីន ស៊ីណា​វ៉ាត អតីត​នាយករដ្ឋមន្ត្រីថៃ បានប្រកាស​ថា ​បញ្ចប់​ការ​និរទេស​ខ្លួន​​ហើយ​វិល​ចូល​ប្រទេស​ថៃ​វិញ​នាពេលឆាប់ៗនេះ។

លោកថាក់ស៊ីន ស៊ីណា​វ៉ាត អតីត​មេដឹកនាំប្រទេសថៃ បានបង្ហាញភាពភ្ញាក់ផ្អើលមួយក្នុង​កម្មវិធី​ជជែក​កម្សាន្ត​​កាលពី​យប់​ថ្ងៃ​អង្គារ លោកបាននិយាយ​​ថា សេដ្ឋ​​កិច្ចថៃនឹង​ជួប​វិបត្តិ នៅ​ឆ្នាំ​២០២២​នេះ។ លោកក៏បាន​អំពាវនាវ អោយពលរដ្ឋ​ថៃមានការអត់ធ្មត់ និង​ធ្វើ​ការត្រៀមខ្លួន។

​ ​លោកបាន​និយាយថា ​ខ្ញុំ​មាន​បំណង​វិល​ទៅ​ស្រុក​ដើម្បី​ជួយ​ និង​មើលថែ​កូន​ចៅ​របស់​ខ្ញុំ សំរាប់​ពេវេលា ដែល​នៅ​សេសសល់​ចុង​​ក្រោយ​របស់​ខ្ញុំ។ មិនថាអ្នកកាន់អំណាច ជានរណាទេ បើចង់អោយ​ខ្ញុំជួយ ​ខ្ញុំត្រៀម​ខ្លួនជួយ​ដោះស្រាយ​បញ្ហា គ្រប់យ៉ាងដោយមិនយកប្រាក់ឈ្នួល។

​លោក​បាន​បន្ត​​ថា «​ខ្ញុំ​សូម​និយាយថា ការវិល​ចូល​ប្រទេស​របស់​ខ្ញុំ​នឹង​មិន​ជា​បញ្ហា​ទេ សំរាប់​ប្រជាជន​ថៃ​ មានតែ​ផ្តល់​ប្រយោជន៍​។​ខ្ញុំ​សង្ឃឹមថា ឆ្នាំ​២០២២ ជា​កាដូ​មួយ​ចំពោះ​ប្រជាជន​ថៃ …​វិល​ចូល​​ស្រុក​និង​បំរើ​ប្រជាជន​ថៃ​»​។​ លោក​នឹង​អោយ​កូនស្រី​ពៅ​របស់​លោក​ដឹង​ថា ​ពេល​ណា​លោក​វិល​ចូល​ស្រុក​វិញ​​លោក​នឹង​លេង​កូន​គោល​ជាមួយ​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន ប្រា​យុទ្ធ ចាន់ អូ​ចា​​ថែម​ទៀត​។​

​សូមបញ្ចាក់ផងដែរថា លោកស្រី ភែ​ថង​តា​ន ដែលជាកូនស្រីលោក ថាក់ស៊ីន បាន​ចូលរួម​ក្នុង​គណបក្សប្រឆាំង​ភឿ​ថៃ​ជា​ផ្លូវការ​កាលពី​ខែ​តុលា​ឆ្នាំមុន​ក្នុងនាម​ជា​ប្រធាន​ទីប្រឹក្សា​គណៈកម្មាធិការ​មួយ​។​លោកស្រី​ត្រូវគេ​រំពឹងថា​នឹង​​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅពេល​អនាគត​ផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *