ស្នងការរងនគរបាលរាជធានីភ្នំពេញចំនួន៣រូប និងអធិការនគរបាលថ្មីខណ្ឌមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែង និងផ្ទេរភារកិច្ច  ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ ស្នងការរងនគរបាលរាជធានីភ្នំពេញចំនួន៣រូប និងអធិការនគរបាលថ្មីខណ្ឌមានជ័យ ព្រមទាំងមន្រ្តីនគរបាលមួយចំនួនទៀត ត្រូវបានប្រកាសចូលកាន់តំណែង និងផ្ទេរភារកិច្ច  ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ។

ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលត្រូវបានប្រកាសចូលកាន់តំណែងរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ទោ លី ពុទ្ធារ៉ា
*ទី២៖ លោកវ រសេនីយ៍ឯក ចាន់ គ្រឹស្នា
*ទី៣៖ លោកវរសេនីយ៍ឯក មួន ឌីណា ។

ឧត្តមសេនីយ៍ឯក ស ថេត បានផ្តាំផ្ញើ និងណែនាំដល់មន្ត្រីនគរបាលដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវតែបម្រើប្រជាពលរដ្ឋ ឱ្យបានល្អ។ ដោយឡែកលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការរងន គរបាលខណ្ឌទួលគោក ត្រូវបានតែងតាំងជាអធិការនគរបាលថ្មីខណ្ឌមានជ័យ ជំនួសលោកវរសេនីយ៍ឯក ម៉េង វិមានតារា ដែលត្រូវបានតែងតាំងជាស្នងការរងនគរបាលខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា «ផ្នែកជំនាញផ្សេងៗទៀតដូចជា ចរាចរណ៍ និងសណ្តាប់ធ្នាប់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ដោយមានកាយវិការ និងសំដីឱ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ។ ចំពោះការងាររក្សា សន្តិសុខសុវត្ថិភាព គ្រប់កងកម្លាំងចំណុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងអស់ ត្រូវតែពង្រឹងការល្បាត ដើម្បីបង្ការ ទប់ស្កាត់បទល្មើសនានាកុំឱ្យកើតមានឡើង»

 

Leave a Reply

Your email address will not be published. Required fields are marked *