សៀមរាប៖ នៅថ្ងៃទី៥ខែមករានេះ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ដសៀមរាប បានឱ្យដឹងថា អាជ្ញាធរនឹងធ្វើយុទ្ធការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ លើកទី៣ “ដូសជម្រុញ” ជូនប្រជាពលរដ្ឋនៅក្នុងខេត្ដនេះនៅសប្ដាហ៍ក្រោយ គឺចាប់ពីថ្ងៃទី ១០ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
លោកបានបញ្ជាក់ថា វ៉ាក់សាំងដែលចាក់ដូសជម្រុញនោះ គឺជាប្រភេទវ៉ាក់សាំងប្រភេទអស្ដ្រាហ្សេនីកា។ លោក បន្ដថា យុទ្ធនាការវ៉ាក់សាំងដូសជម្រុញនេះ ធ្វើឡើងនៅទូទំាងបណ្ដាស្រុកក្រុងទាំង១២ នៃខេត្ដសៀមរាប ពោលធ្វើឡើងថា ទីតាំងដែលបានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២កន្លងមក៕