លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦  បានណែនាំដល់ នាយទាហានរង ដែលបានទទួលការបំពាក់ឋានន្តរស័ក្កិនៅថ្ងៃនេះ ត្រូវរក្សាតម្លៃខ្លួន រក្សាកិត្តិយសឱ្យថ្លៃថ្នូរ ឲ្យសមថ្នាក់លើផ្តល់សេចក្តីទុកចិត្តបំពាក់ឱ្យ

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦  បានណែនាំដល់ នាយទាហានរង ដែលបានទទួលការបំពាក់ឋានន្តរស័ក្កិនៅថ្ងៃនេះ ត្រូវរក្សាតម្លៃខ្លួន រក្សាកិត្តិយសឱ្យថ្លៃថ្នូរ ឲ្យសមថ្នាក់លើផ្តល់សេចក្តីទុកចិត្តបំពាក់ឱ្យ។

លោកឧត្តមសេនីយ៍ទោ ឈុំ ខេង ការថ្លែងណែនាំបែបនេះក្នុងឱកាសដែលលោកចូលរួមក្នុងពិធីបំពាក់ឋានន្តរស័ក្កិជូននាយទាហានរងនៅទីបញ្ជាការកងពល ដោយមានការចូលរួមពីលោកមេបញ្ជាការរង លោកមេបញ្ជាការវរសេនាតូចទាំង៤ និងលោកនាយការិយាល័យជាច្រើនរូបទៀត។ លោក បានបន្តថា សក្កិដែលបានបំពាក់នៅពេលនេះតូចមែន តែវាមានតម្លៃណាស់ សុទ្ធតែមានព្រះរាជក្រឹត្យ អនុក្រិត្យ ប្រកាសបំពាក់ឱ្យមិនមែនចេះតែពាក់នោះទេ។ ដូច្នេះធ្វើម៉េចត្រូវរក្សាតម្លៃខ្លួនយើង ឱ្យថ្លៃថ្នូរទៅតាមឋានន្តរស័ក្កិ ដែលថ្នាក់លើមានសេចក្តីទុកចិត្តបំពាក់ឱ្យអស់លោក។ នាយទាហាន នាយទាហានរង និងពលទាហានត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្យ ការពារឱ្យបានបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដោយមិនត្រូវឱ្យក្រុមណាមកធ្វើបដិវត្តពណ៌ផ្តួលរំលំបានជាដាច់ខាត។

លោកថា «ពីយុទ្ធជនមកដល់ពេលនេះ យើងបានឡើងមួយថ្នាក់ហើយ ដូច្នេះត្រូវកែពត់ចរឹកលក្ខណៈ សីលធម៌ គុណធម៌ ដើម្បីដឹកនាំអប់រំយុទ្ធជន នៅថ្នាក់ខាងក្រោមរបស់ខ្លួនបន្ត»

Leave a Reply

Your email address will not be published. Required fields are marked *