សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រកបដោយសុវត្ថិភាព

នៅវេលាម៉ោង១០:១០នាទីព្រឹកថ្ងៃទី ៧ ខែមករា  ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត  អំណោយរាជរដ្ឋាភិបាល  និងប្រជាជនកម្ពុជា ជូនដល់ ប្រទេសមីយ៉ាន់ម៉ា ហើយ។ អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនសាធារណរដ្ឋសហភាពមីយ៉ាន់ដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកីវីដ-១៩។

គូសបញ្ជាក់ផងដែរថា  អំណោយជាសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត  ពីរាជរដ្ឋាភិបាល  និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា  ជូនសាធារណ:រដ្ឋសហភាពមីយ៉ាន់ម៉ា  រួមមាន  ម៉ាសចំនួន៣លានម៉ាស់  ម៉ាស់N95  ចំនួន២សែនម៉ាស់  វ៉ែនតាការពារចំនួន១សែន សម្លៀកបំពាក់សុវត្តិភាព  PPE ចំនួន៣ម៉ឺន  របាំងការពារមុខ  ចំនួន៣ម៉ឺន  ស្បែកជើងកវែង  ចំនួន៣ពាន់គូរ  ម៉ាស៊ីនជំនួយដល់ការដកដង្ហើម  ចំនួន៥០គ្រឿង  ម៉ាស៊ីនតាមដានសញ្ញាជីវិត  ចំនួន៥០គ្រឿង  និងម៉ាស៊ីនផលិតអុកហ្សីសែនស្វ័យប្រវត្តិ  ចំនួន៥០គ្រឿងផងដែរ  ៕

រូបភាព ៖ ទទក

Leave a Reply

Your email address will not be published. Required fields are marked *