ថ្ងៃនេះក្រសួងសុខាភិបាលបាន ឱ្យដឹងថា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ចំណែកអ្នកឆ្លងថ្មីរកឃើញ១១នាក់ (ជាករណីនាំចូល ប្រភេទអូមីក្រុងទាំងអស់), ជាសះស្បើយ៩នាក់។
គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩សរុប ១២០.៥៦៤ នាក់, អ្នកជាសះស្បើយ ១១៦.៩៩១ នាក់ និងអ្នកស្លាប់ ៣.០១៥ នាក់៕