លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជាកាល បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក ខេត្តស្វាយរៀង

ស្វាយរៀងៈ ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជាកាល បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក ខេត្តស្វាយរៀង ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោកនាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ គណបក្សចុះជួយស្រុករមាសហែក ថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារជាច្រើននាក់ផងដែរ។

 

លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ដោយ បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។

លោកស្រីបានបន្តថា ពិធីនេះប្រារព្ធឡើង ស្របពេលដែលឆ្នាំនេះ ជាខួបលើកទី៤៣ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ដែលប្រទេសជាតិយើងបានរំដោះ និងផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី។

លោកស្រីបានបន្ថែមថាៈ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលបម្រើឲ្យរដ្ឋបាលគណបក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះ ក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ក្នុងការដឹកនាំប្រទេសដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញេលេញ។

លោកស្រីបានថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះជួយ ស្រុករមាសហែក ដែលបានរួមគ្នាកសាងអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាដ៏ស្កឹមស្កៃ កម្ពស់២ជាន់ រួមជាមួយនឹងការបំពាក់នូវសម្ភារបរិក្ខាប្រើប្រាស់តាមបែបឌីជីថល និងតាមបែបប្រព័ន្ធព័ត៌មានវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ចំណាយថវិកាអស់ជាង១លានដុល្លារសហរដ្ឋអាមេរិក ដោយប្រើពេលសាងសង់អស់រយៈពេល២ឆ្នាំ។ សមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះរួមមាន៖ ទី១.អគារកម្ពស់២ជាន់ ទំហំ ១៦ម៉ែត្រ គុណនឹង៦១.២៩ម៉ែត្រ,ទី២.ការងារក្រាលម៉ាប ដាំស្មៅរៀបចំខឿន (ទំហំ៦,៦៧០ម៉ែត្រការ៉េ) លាបថ្មាំរបង និងដងទង់ជាតិ,ទី៣.កៅអីប្រជុំចំនួន ៨៣០កៅអីទី៤៖ LED Screenផងដែរ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *