ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ០៨ ខែ មករា ឆ្នាំ ២០២២

ឆ្នាំជូត​: ​រាសី​ល្អមធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ជូត​នៅ​ឆ្នាំ​ថ្មី​នេះ​បើ​ចង់​ពុះពារ​ឬ​ធ្វើ​អ្វីមួយ​ឃើញថា​អ្នក​តែង​ទទួលបាន​ជោគជ័យ​ត្រឡប់មកវិញ​យ៉ាងប្រសើរ​។​​ការងារ​រ​បស់​លោកអ្នក​ថ្ងៃនេះ​វិញ​មិនសូវល្អទេ  ហើយ​ក៏ត្រូវ​បាន​ចៅហ្វាយនាយ​មានការស្ដីបន្តោស បន្តិចបន្តួច​។ ​អ្នកធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មានការ​រលូនល្អ ជាទីគាប់ចិត្តផងដែរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យល់ចិត្ត និង ចេះ​យកចិត្តទុកដាក់​គ្នាល្អប្រសើរ​ឡើងវិញ​៕

ឆ្នាំឆ្លូវ​: ​រាសី​ខ្ពស់ត្រដែត។​ ​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ តែងបានសំរេចដូចបំនង ​​។​សំរាប់ការងារ​លោក​អ្នក នៅថ្ងៃនេះ​វិញ ត្រូវ​បាន​ចៅហ្វាយនាយកោតសរសើផងដែរ។អ្នកធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មានការ អាចថាបានល្អមធ្យម​​។​
​សេចក្តីស្នេហា​ពិសេស​បុរស​បើ​មានការ​ចែចង់​ឬ​បង្កើត​ស្នេហា​ថ្មីថ្មោង​តែង​អាចមាន​ផ្លែផ្កា​ខ្លះៗ​​​​​ផងដែរ តែត្រូវប្រយ័ត្នពាក្យសំដីបន្តិច​៕

ខាល​: ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ មិន​ដូច​​បំណង​នោះឡើយ​។​ការប្រកប​ការងារ​មានដំណើរ​ថយក្រោយ ចៅហ្វាយនាយ​មានការស្ដីបន្តោស ត្រូវប្រយ័ត្ននិងតមសំដីបន្តិច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​មាន​ភាព​ឆាប់​តានតឹង​ដាក់គ្នា ដូច្នេះ​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

ឆ្នាំថោះ​: ​រាសី​ស្រុតចុះ។​ការរស់នៅ និង ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ជាមួយ​អ្នកដទៃ ឬ​ការ​កើតរឿង​បញ្ហា​សុខភាព​ចូល​យាយី​ដោយ​ប្រការ​ណាមួយ​។ ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន ត្រូវប្រយ័ត្ននិងតមសំដីបន្តិច ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការ ​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​លំបាក ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំរោង​: ​រាសី​ល្អជាមធ្យម ។​ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់ធ្វើ​កិច្ចការ​អ្វី​សំខាន់​អាច​ចាប់ផ្តើម​ធ្វើ ពី​ព្រោះថា​ផល​ល្អៗ​ មានច្រើនក្នុងថ្ងៃនេះផងដែរ ​។​ការប្រកប​ការងារ​​គឺមាន​សភាព​ល្អ​ប្រពៃ​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ត្រូវប្រយ័ត្នពាក្យសំដីបន្តិចទើប​មានការ​រីកលូតលាស់​​និង​​ផ្អែមល្ហែម​ប្រពៃ​ ​៕

ឆ្នាំម្សាញ់​: ​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​ ​មាន​ភាពរលូន​ល្អ​និង​អាច​សម្រេច​ជោគជ័យ​តាម​គោលដៅ​ផង​។​លោកអ្នក​អាច​ត្រូវ​ចៅហ្វាយនាយ​អាណិត​ សរសើរ​ថែមទៀតផង​។​ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ តែត្រូវប្រយ័ត្ននិងតមសំដីបន្តិច ទើបល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខ ​ធ្វើ​ជំនួញ​តូចធំ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

ឆ្នាំមមី​: ​រាសី​ ​ស្រុតចុះ​។​ ​ការរស់នៅ និង ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ជាមួយ​អ្នកដទៃ ឬ​ការ​កើតរឿង​បញ្ហា​សុខភាព​ចូល​យាយី​ដោយ​ប្រការ​ណាមួយ​។ ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន ត្រូវប្រយ័ត្ននិងតមសំដីបន្តិច ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការ ​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​លំបាក ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំមមែ​: ​រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់ធ្វើ​កិច្ចការ​អ្វី​សំខាន់​អាច​ចាប់ផ្តើម​ធ្វើ ពី​ព្រោះថា​ផល​ល្អៗ​ មានច្រើនក្នុងថ្ងៃនេះផងដែរ ​។​ការប្រកប​ការងារ​​គឺមាន​សភាព​ល្អ​ប្រពៃ​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ត្រូវប្រយ័ត្នពាក្យសំដីបន្តិចទើប​មានការ​រីកលូតលាស់​​និង​​ផ្អែមល្ហែម​ប្រពៃ​ ​៕

 ឆ្នាំវក​: ​រាសី​ខ្ពស់ត្រដែត​។​ ថ្ងៃនេះ​លោកអ្នក​​មាន​ភាពរលូន​ល្អ​និង​អាច​សម្រេច​ជោគជ័យ​តាម​គោលដៅ​ផង ។​កិច្ចការងារ​របស់លោក​អ្នក​រលូន​ល្អ និង​អាច​សម្រេច​ដល់​គោលដៅ ហើយ​ចៅហ្វាយ​អាណិត​ស្រឡាញ់​ថែមទៀត​តែត្រូវប្រយ័ត្ននិងតមសំដីបន្តិច ទើបល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខ ​ធ្វើ​ជំនួញ​តូចធំ​។​

គូ​ស្នេហា​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ៕

ឆ្នាំរកា​: ​រាសី​ខ្ពស់ត្រដែត។​នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​ ​មាន​ភាពរលូន​ល្អ​និង​អាច​សម្រេច​ជោគជ័យ​តាម​គោលដៅ​ផង​។​លោកអ្នក​អាច​ត្រូវ​ចៅហ្វាយនាយ​អាណិត​ សរសើរ​ថែមទៀតផង។​ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន ​តែត្រូវប្រយ័ត្ននិងតមសំដីបន្តិច ទើបល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខ ​ធ្វើ​ជំនួញ​តូចធំ៕

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ៕

ឆ្នាំច​: ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក ​ចង់ធ្វើ​កិច្ចការ​អ្វី​សំខាន់​អាច​ចាប់ផ្តើម​ធ្វើ ពី​ព្រោះថា​ផល​ល្អៗ​ មានច្រើនក្នុងថ្ងៃនេះផងដែរ ។​ការប្រកប​ការងារ ​មិនមានបញ្ហាគឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំកុរ​: ​រាសីល្អជា​មធ្យម ​។​ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់ធ្វើ​កិច្ចការ​អ្វី​សំខាន់​អាច​ចាប់ផ្តើម​ធ្វើ ពី​ព្រោះថា​ផល​ល្អៗ​ មានច្រើនក្នុងថ្ងៃនេះផងដែរ ​។​ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យល់ចិត្ត និង ចេះ​យកចិត្តទុកដាក់​គ្នាល្អប្រសើរ​ឡើងវិញ៕
​ ​

 

Leave a Reply

Your email address will not be published. Required fields are marked *