សម្តេចអគ្គមហាសេនាបតបីតេជោ ហ៊ុន សែន ៖ ខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមស៊ីវិលតាមរយះបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៍តាមរយះការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង

ភ្នំពេញ៖នៅរសៀលថ្ងៃទី ៨ ខែមករា ២០២២នេះ សម្តេចអគ្គមហាសេនាបតបីតេជោ ហ៊ុន សែន បានបង្ហោះសារជូនជនរួមជាតិឲ្យដឹងថា ខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមស៊ីវិលតាមរយះបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៍តាមរយះការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។

អាស៊ាននិងដៃគូរដែលចង់ចូលរួមក៍ដូចជា មីយ៉ាន់ម៉ាខ្លួនឯងនៅមានកិច្ចការជាច្រើន ដែលត្រូវធ្វើដើម្បីឱយការឈប់បាញ់និង ការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។ អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់មានន័យថាអ្នកចង់ឱយមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱយមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជម្ងឺរាតត្បាតកូវីដ១៩។

ខ្ញុំសូមឆ្លៀតឱកាសនេះបញ្ជាក់ជូនផងដែរថា ថ្ងៃនេះគឺជាខួបទី៤៣ឆ្នាំនៃថ្ងៃដែលខ្ញុំបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស (៨មករា១៩៧៩-៨មករា២០២២) ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផងហើយដែលអាចចាត់ទុកថាជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេនៅលើពិភពលោកនាពេលនោះ។ ជាក់ស្ដែង ៤៣ឆ្នាំក្រោយមក ខ្ញុំនៅតែបន្តធ្វើកិច្ចការ បរទេសដដែល ទោះបីបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីអស់រយះពេល៣៧ឆ្នាំហើយក៍ដោយ ព្រោះនាយករដ្ឋមន្ត្រីត្រូវធ្វើការដឹកនាំ នយោបាយទាំងក្នុងនិងក្រៅប្រទេស។ ដូចនេះខ្ញុំត្រូវប្រើពេលវេលាជាងពាក់ កណ្តាលជិវិតរបស់ខ្ញុំសម្រាប់ កិច្ចការ មួយនេះ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *