ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ ដែលមានតម្លៃប្រមាណ ១លានដុល្លារសហរដ្ឋអាមេរិក តាមរយៈយន្តការអាស៊ាន សម្រាប់ផ្តល់ជូនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបង្វែផ្តល់ជូនបន្តដល់មីយ៉ាន់ម៉ា ព្រោះកម្ពុជាមានអត្រា នៃការចាក់វ៉ាក់សាំងខ្ពស់ហើយ និងមានអត្រាខ្ពស់ជាងមីយ៉ាន់ម៉ាឆ្ងាយណាស់។