ក្រសួងសុខាភិបាលជូនដំណឹងថាកម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែង ថ្មី អូ មី ក្រុង លើបុរសអាយុ ២៣ឆ្នាំ ចំនួន ០១នាក់ ក្នុងសហគមន៍នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ

ក្រសួងសុខាភិបាលជូនដំណឹងថាកម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែង ថ្មី អូ មី ក្រុង លើបុរសអាយុ ២៣ឆ្នាំ ចំនួន ០១នាក់ ក្នុងសហគមន៍នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ។ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌព្យាបាល អូឡាំពិក។ ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរសម្នាក់នេះបានដើរជាច្រើនកន្លែងមានដូចជា÷ ភ្នំពេញ, កំពង់ធំ, សៀមរាប និងកំពត ធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពី អូស្ត្រាលី ហើយបុរសម្នាក់នេះក៏បាមចូលទៅដេកកំដរបងប្អូនជីដូនមួយឈឺនៅមន្ទីរពេទយ្យមួយកន្លែងនៅភ្នំពេញ និងត្រូវបានមន្ទីរពេទ្យបានយកសំណាកទៅពិនិត្យទើបឃើញមានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *