នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលរួមចំណែកយ៉ាងធំធេងរបស់ប្រទេសជប៉ុននៅក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលរួមចំណែកយ៉ាងធំធេងរបស់ប្រទេសជប៉ុននៅក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ សម្តេចបានថ្លែងដូចនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា រហូតមកដល់សព្វថ្ងៃនេះ ជប៉ុននៅតែបន្តជួយកម្ពុជានៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *