បើយោងតាមការផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ លោក យេវហេន យេននីន (Yevhen Yenin) អនុរដ្ឋមន្រ្តីមហាផ្ទៃអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ៍សប្តាហ៏នេះថា ជនបរទេសដែលស្ម័គ្រចិត្តជួយប្រយុទ្ធដើម្បីអ៊ុយក្រែន នឹងមានសិទ្ធិទទួលបានសញ្ជាតិអ៊ុយក្រែន

(កៀវ)៖ បើយោងតាមការផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ លោក យេវហេន យេននីន (Yevhen Yenin) អនុរដ្ឋមន្រ្តីមហាផ្ទៃអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ៍សប្តាហ៏នេះថា ជនបរទេសដែលស្ម័គ្រចិត្តជួយប្រយុទ្ធដើម្បីអ៊ុយក្រែន នឹងមានសិទ្ធិទទួលបានសញ្ជាតិអ៊ុយក្រែន។ លោក យេននីន បានបន្ថែមថា ចំនួនអ្នកស្ម័គ្រចិត្តបរទេសកំពុងកើនឡើង ហើយអ្នកទាំងអស់នោះនឹងចុះកិច្ចសន្យា, ទទួលបានលិខិតឆ្លងដែនយោធា ដែលនឹងជំនួសដោយលិខិតអនុសញ្ញាតការស្នាក់នៅ របស់ពួកគេ។ នៅពេលខាងមុខទៀតនោះ ប្រសិនបើជនបរទេសទាំងនេះ ចង់ក្លាយជាពលរដ្ឋអ៊ុយក្រែន ច្បាប់របស់យើងនឹងផ្តល់មធ្យោបាយ ឱ្យពួកគេ៕

Leave a Reply

Your email address will not be published. Required fields are marked *