(សេអ៊ូល)៖ លោក យូន ស៊ុក យ៉ុល (Yoon Suk-yeol) បេក្ខជនអភិរក្សនិយមមកពីគណបក្សប្រឆាំង បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយគូប្រជែងរបស់លោកក៏បានទទួលស្គាល់ជ័យជម្នះរបស់លោកផងដែរ។ បើតាមការផ្សាយរបស់ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។
សូមបញ្ជាក់ផងដែរថា លោក យូន ស៊ុក យ៉ុល បន្ទាប់ពីបានទទួលបានជ័យជម្នះ លោកបានសន្យាថានឹងតម្កល់ឯកភាពជាតិជាអាទិភាព ហើយនឹងដោះស្រាយបញ្ហា ជាមួយកូរ៉េខាងជើង តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ លោក យូន នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតី កូរ៉េខាងត្បូងដោយមានអាណត្តិ ៥ឆ្នាំ ជំនួសលោក មូន ចេអ៉ីន នៅខែឧសភាខាងមុខនេះ៕