សហរដ្ឋអាមេរិក៖ កាលពីថ្ងៃពុធម្សិលមិញ អាមេរិក បានថ្កោលទោស ការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារក្នុងប្រទេសអ៊ុយក្រែន ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានកប់អ្នកជំងឺនៅ ក្រោមគំនរថ្មបាក់បែក ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីអនុញ្ញាតឱ្យប្រជាជនចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធក៏ដោយ។
អាជ្ញាធរបានឱ្យដឹងថា ស្ត្រីមួយចំនួនបានរងរបួសក្នុងពេលបំពេញការងារ និងបន្សល់ទុកកុមារនៅក្នុងគំនរបែកបាក់ គឺជាឧបទ្ទវហេតុដ៏អាក្រក់បំផុតចុងក្រោយបង្អស់ នៃការវាយប្រហាររយៈពេល ១៤ថ្ងៃមកនេះ ដែលជាការវាយប្រហារដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយនេះចាប់តាំងពីឆ្នាំ១៩៤៥។ ជុំវិញ លើការវាយប្រហារ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា កងកម្លាំងរុស្ស៊ីមិនបានបាញ់តម្រង់ទៅលើគោលដៅជនស៊ីវិលទេ៕