ក្មេងស្រី អាយុ​៨​ឆ្នាំ​ម្នាក់ ជា​សិស្ស រៀន​នៅ​សាលាបឋមសិក្សា ទំនប់​ក​៥ ភូមិ​ទំនប់​ក​៥ សង្កាត់​-​ក្រុង​ប៉ោយប៉ែត បានបាត់មិនឃើញត្រលប់មកផ្ទះ ​ឃើញតែ​កាបូប​ដាក់​សៀវភៅ របស់​ក្មេងស្រី នៅក្បែរកន្លែងកើតហេតុ ជិតសាលារៀននោះ

បន្ទាយ​មាន​ជ័​យ៖ នៅថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២២ម្សិលមិញ នៅវេលាម៉ោង១០​និង​៣០ នាទី ថ្ងៃត្រង់ ​ក្មេងស្រី អាយុ​៨​ឆ្នាំ​ម្នាក់ ជា​សិស្ស រៀន​នៅ​សាលាបឋមសិក្សា ទំនប់​ក​៥ ភូមិ​ទំនប់​ក​៥ សង្កាត់​-​ក្រុង​ប៉ោយប៉ែត បានបាត់មិនឃើញត្រលប់មកផ្ទះ ​ឃើញតែ​កាបូប​ដាក់​សៀវភៅ របស់​ក្មេងស្រី នៅក្បែរកន្លែងកើតហេតុ ជិតសាលារៀននោះ ។

ឪពុក ម្តាយ​ ក្មេងរងគ្រោះ បានប្រាប់អោយដឹងថាៈ ពេលព្រឹក កូនស្រី​គាត់ បាន​ទៅ​រៀន ដូច​សព្វមួយដង តែ​ថ្ងៃត្រង់ មិនឃើញ​ត្រឡប់មកផ្ទះ​វិញ ទើប​ពួកគាត់ ទៅ​សួរ​​លោកគ្រូ អ្នកគ្រូ ហើយ​ក៏ដឹងថា សិស្ស​នេះ បាន​ចេញពី​រៀន ពី​ម៉ោងជាង ១០ ព្រឹក​មកម្លេះ។​ បន្ទាប់មក ឪពុកម្តាយ របស់​ក្មេងស្រីរងគ្រោះ បានមក​ដាក់ពាក្យ​បណ្តឹង ករណី​បាត់​កូនស្រី នៅ អធិការនគរបាល ក្រុង​ប៉ោយប៉ែត។

នៅវេលា ថ្ងៃដដែល លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុង​ប៉ោយប៉ែត ​ បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ ហើយ​ក៏បាន​រកឃើញ កាបូប​ដាក់ សៀវភៅ ស្បែកជើង និង​ដប​ទឹក​របស់​នាង នៅក្រៅ​សាលារៀន​។ លុះដល់ម៉ោង១០​យប់ ទើបបានរកឃើញក្មេងស្រីរងគ្រោះ តែ​គួរអោយ​សោកស្តាយ នាង​ត្រូវ​ឃាតក សម្លាប់​រួចទៅហើយ។ សូមជម្រាបថា ក្មេងស្រី​ដែលបានស្លាប់​នោះ មានឈ្មោះ ហួត លីហ្សា ​ឪពុក ឈ្មោះ សំ សាន្ត អាយុ​៣០​ឆ្នាំ និង​ម្តាយ​ឈ្មោះ យៀន ខេមរា អាយុ​៣១​ឆ្នាំ​។​

សូមបញ្ចាក់ថា មុនពេលរកឃើញសពក្មេងស្រី  អ្នកភូមិក្បែរនោះបាននិយាយថា បានឃើញ​រថយន្ត ម៉ាក តូយ៉ូតា ហៃ​ឡែ​ន​ឌ័​រ ១​គ្រឿង បើក​ចូលមក​ឈប់ មួយសន្ទុះ នៅ​ដី​ឡូ​តិ៍ ១​កន្លែង ក្បែរ​កន្លែងកើតហេតុ ក្នុងភូមិ​នេះ​ បន្ទាប់មកអ្នកភូមិ ក៏បាន​ទៅពិនិត្យ​ម្តុំ​នោះ ហើយក៏​រកឃើញ​សព ក្មេងស្រី មាន​អាវ គ្មាន​សំពត់ កប់​ក្នុង​ដី ហើយ​សង្កត់​ដុំថ្ម ពីលើ​ផងដែរ ។

ក្រោយពេល​នគរបាល​ជំនាញ បានធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​ចម្រុះ បានដាក់​ការសង្ស័យ​ជាបឋម​ថា ជា​ករណី​ រំលោភ​សម្លាប់ ។​

​ ​លោក​វរសេនីយ៍ សៅ សារឿន បាន​បន្ថែមថា៖ សមត្ថកិច្ច​នគរបាល​ជំនាញ​ក្រុង និង​ខេត្ត បាន​សហការ​នឹង​សមត្ថកិច្ច​ចម្រុះ ធ្វើការ​ពិនិត្យ ធ្វើ​កោសល្យវិច័យ​សព ហើយនឹង កំណត់​មុខសញ្ញា តាមរក​ចាប់ខ្លួន​ជនល្មើស​ផងដែរ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *