ការវាយប្រហារតាមផ្លូវអាកាសទៅលើមន្ទីរសម្ភពមួយក្នុងទីក្រុងឆ្នេរសមុទ្រ Mariupol បានធ្វើឱ្យស្ត្រីដែលកំពុងរង់ចាំសម្រាលកូនរងរបួស និងទារកមួយចំនួនបានកប់នៅក្រោមគំនរបាក់បែក

(កៀវ)៖ បើយោងតាមការផ្សាយ របស់សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ ការវាយប្រហារតាមផ្លូវអាកាសទៅលើមន្ទីរសម្ភពមួយក្នុងទីក្រុងឆ្នេរសមុទ្រ Mariupol បានធ្វើឱ្យស្ត្រីដែលកំពុងរង់ចាំសម្រាលកូនរងរបួស និងទារកមួយចំនួនបានកប់នៅក្រោមគំនរបាក់បែក ខណៈដែលកងកម្លាំងរុស្ស៊ីបានបង្កើនការឡោមព័ទ្ធទីក្រុងនានារបស់អ៊ុយក្រែន។

អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ឥឡូវនេះ មានមន្ទីរពេទ្យចំនួន១៨កន្លែងហើយត្រូវបានរងការវាយប្រហារ។ មន្ត្រីអ៊ុយក្រែន បានបន្តថា ការវាយប្រហារនៅអគារវេជ្ជសាស្ត្រមួយក្នុងទីក្រុង Mariupol បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់១៧នាក់រងរបួស៕

Leave a Reply

Your email address will not be published. Required fields are marked *