ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ មីនានេះថា មិនមានការបញ្ជាក់ច្បាស់លាស់ដូចការអះអាងរបស់ស្រ្តីជនជាតិថៃម្នាក់ប្រឈមគ្រោះថ្នាក់ពីការជួញដូរសរីរាង្គនៅកម្ពុជានៅឡើយទេ។ ខណៈស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកកំពុងបន្តទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃស្វះស្វែងរកព័ត៌មានបន្ថែមទៀតលើករណីនេះផងដែរ។