លោក អ៊ីហ្គ័រ ហ្សូវកា (Igor Zhovka) អនុប្រធានការិយាល័យអ៊ុយក្រែន នៅថ្ងៃចន្ទសប្តាហ៍នេះថា អ៊ុយក្រែន កំពុងស្វែងរកការធានាសន្តិសុខ សម្រាប់ប្រទេសរបស់ខ្លួន ក្នុងកំឡុងពេលពិភាក្សាជាមួយប្រទេសរុស្ស៊ី

(កៀវ)៖ បើយោងតាមការផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២នេះថា​ លោក អ៊ីហ្គ័រ ហ្សូវកា (Igor Zhovka) អនុប្រធានការិយាល័យអ៊ុយក្រែន នៅថ្ងៃចន្ទសប្តាហ៍នេះថា អ៊ុយក្រែន កំពុងស្វែងរកការធានាសន្តិសុខ សម្រាប់ប្រទេសរបស់ខ្លួន ក្នុងកំឡុងពេលពិភាក្សាជាមួយប្រទេសរុស្ស៊ី។ លោក ហ្សូវកា បានបញ្ជាក់ដូច្នេះថា «យើចង់ធ្វើឲ្យប្រាកដថា ស្ថានភាពនេះ (សង្រ្គាម) មិនកើតឡើងម្តងទៀត»។ កំឡុងពេលចរចា អ៊ុយក្រែន បានផ្តល់យោបល់ទាក់ទងនឹងដំណោះស្រាយសន្តិភាពដែលធ្វើទៅបាន និងការធានា សន្តិសុខសម្រាប់អ៊ុយក្រែន បន្ទាប់ពីបញ្ចប់ការខ្វែងគំនិតគ្នា។ លោកបានបន្តថា ការទាមទារមួយចំនួនរបស់រុស្ស៊ី គឺមិនអាចទទួលយកបាន ឧទាហរណ៍ដូចជាការទាមទារយកទឹកដីមួយចំនួន។

សូមជម្រាបថា កិច្ចចរចាជុំទី៤ រវាងរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើឡើងតាមអនឡាញ នៅថ្ងៃចន្ទម្សិលមិញដោយទទួលបានលទ្ធផលរីកចម្រើនខ្លះ តែជំនួបនឹងបន្តនៅថ្ងៃអង្គារនេះទៀត៕

 

5 thoughts on “លោក អ៊ីហ្គ័រ ហ្សូវកា (Igor Zhovka) អនុប្រធានការិយាល័យអ៊ុយក្រែន នៅថ្ងៃចន្ទសប្តាហ៍នេះថា អ៊ុយក្រែន កំពុងស្វែងរកការធានាសន្តិសុខ សម្រាប់ប្រទេសរបស់ខ្លួន ក្នុងកំឡុងពេលពិភាក្សាជាមួយប្រទេសរុស្ស៊ី

  1. When I initially commented I seem to have clicked on the -Notify me when new comments are added- checkbox and now every time a comment is added I receive 4 emails with the exact same comment. Is there a means you are able to remove me from that service? Cheers!

  2. I’ve learn some just right stuff here. Certainly worth bookmarking for revisiting. I surprise how a lot effort you put to make any such fantastic informative website.

Leave a Reply

Your email address will not be published. Required fields are marked *