លិខិតរបស់សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានធ្វើការណែនាំនូវបីចំណុចធំៗរួមមាន៖ ការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដាសម្រាប់ការស៉ើបអង្កេត, កិច្ចសហការជាតិក្នុងការស៉ើបអង្កេត និងការស្នើសុំព័ត៌មានហិរញ្ញវត្ថុទៅអង្គភាពស៉ើបការណ៍ហិរញ្ញវត្ថុកម្ពុជា

(ភ្នំពេញ)៖ លិខិតរបស់សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានធ្វើការណែនាំនូវបីចំណុចធំៗរួមមាន៖ ការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដាសម្រាប់ការស៉ើបអង្កេត, កិច្ចសហការជាតិក្នុងការស៉ើបអង្កេត និងការស្នើសុំព័ត៌មានហិរញ្ញវត្ថុទៅអង្គភាពស៉ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ដើម្បីបម្រើដល់ប្រសិទ្ធភាពនៃការស៉ើបអង្កេត រួមទាំងការស៉ើបអង្កេតបទល្មើសសម្អាតប្រាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រសួង ស្ថាប័ន ឬអង្គភាពដែលទទួលបានសំណើដូចបានរៀបរាប់ខាងលើ ត្រូវឆ្លើយតបតាមសំណើជាបន្ទាន់។ ក្រសួង ស្ថាប័ន ឬអង្គភាព ដែលមាននីតិសម្បទាជាមន្ដ្រីនគរបាលយុត្តិធម៌ ត្រូវមានទំនាក់ទំនងទ្វេភាគី ដើម្បីជួយគ្នាទៅវិញទៅមក៕

Leave a Reply

Your email address will not be published. Required fields are marked *