(កៀវ)៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក អូលេកស៉ី អារេស្តូវិច (Oleksiy Arestovich)បានឱ្យដឹងថា សង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ទំនងជានឹងបញ្ចប់ទៅវិញក្នុងខែឧសភាខាងមុខ ពេលដែលរុស្ស៉ីលែងមានធនធាន ដើម្បីប្រើប្រាស់ក្នុងការវាយប្រហារអ៊ុយក្រែនតទៅទៀត។ បើតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។
លោក Arestovich បានលើកឡើង ថា «តាមការគិតរបស់ខ្ញុំ គឺមិនយូរជាងខែឧសភាឡើយ អាចខ្ទង់ដើមខែឧសភា យើងគួរតែសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ឬប្រហែលអាចឆាប់ជាងនេះ។ យើងនឹងរង់ចាំមើលទៀត ព្រោះអ្វីដែលខ្ញុំនិយាយនេះ គឺប៉ាន់ស្មានពីកាលបរិច្ឆេទ ដែលអាចកើតឡើងឆាប់បំផុត»។