លោក Vitali Klitschko អភិបាលក្រុងកៀវ ក្រុងកៀវនឹងដាក់បម្រាមគោចររយៈពេល ៣៦ម៉ោង ដោយចាប់ផ្តើមពីថ្ងៃអង្គារ ទី១៥ មីនានេះទៅ

(កៀវ)៖ លោក Vitali Klitschko អភិបាលក្រុងកៀវ បានប្រាប់ឱ្យដឹងថា ក្រុងកៀវនឹងដាក់បម្រាមគោចររយៈពេល ៣៦ម៉ោង ដោយចាប់ផ្តើមពីថ្ងៃអង្គារ ទី១៥ មីនានេះទៅ។ បើយោងតាមការផ្សាយ របស់សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។

លោក Klitschko អតីតជើងឯកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក បានថ្លែងការណ៍ក្នុង Telegram ថា «ថ្ងៃនេះគឺជាពេលវេលាដ៏លំបាក និងគ្រោះថ្នាក់…ហើយនេះជាមូលហេតុដែលខ្ញុំស្នើឱ្យអ្នកស្រុកកៀវទាំងអស់ស្នាក់នៅតែក្នុងផ្ទះរយៈពេលពីរថ្ងៃ ឬនៅក្នុងជម្រកការពារប្រសិនបើសម្លេងស៊ីរ៉ែនពន្លឺឡើង»។ បម្រាមគោចរនេះ គឺជា «ការសម្រេចចិត្តរបស់បញ្ជាការយោធា»

Leave a Reply

Your email address will not be published. Required fields are marked *