តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​បញ្ជា​ឲ្យ​រុស្ស៊ី ​ត្រូវ​ផ្អាក​ភ្លាមៗ​នូវ​ប្រតិបត្តិការ​យោធា​ដែល​លោក​ Putin បាន​បញ្ជា

UN៖ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​បញ្ជា​ឲ្យ​រុស្ស៊ី ​ត្រូវ​ផ្អាក​ភ្លាមៗ​នូវ​ប្រតិបត្តិការ​យោធា​ដែល​លោក​ Putin បាន​បញ្ជា​។ ​ចៅក្រម​នៅ​តុលាការ​កំពូល​របស់​អង្គការ​សហប្រជាជាតិបាន​និយាយ​ថា ការ​បញ្ជា​ឲ្យ​បញ្ឈប់​នេះ​កើត​ចេញពី​ការសម្រេចចិត្ត​ ១៣​ទល់នឹង ​២សំឡេង​កាលពី​ថ្ងៃ​ពុធ​។ រុស្ស៊ី​ក៏​ត្រូវ​តែ​ធានា​ផង​ដែរ​ថា ​កងកម្លាំង​ផ្សេង​ទៀតដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន ឬ​គាំទ្រ​ដោយ​ក្រុង Moscow មិន​គួរ​បន្ត​ប្រតិបត្តិការ​យោធា​នេះ​ទៀត​ឡើយ​៕