តំណាងអង្គការសហប្រជាជាតិ​ ទទួលបន្ទុក​កិច្ចការ​រំសាយ​អាវុធ​បាន​និយាយ​ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃ​សុក្រម្សិលមិញ​ថា ស្ថាប័ន​នេះ​មិនបាន​ដឹង​អំពី​កម្មវិធី​អាវុធ​ជីវសាស្ត្រ​នោះ​ទេ

​​ ​UN៖ តំណាងអង្គការសហប្រជាជាតិ​ ទទួលបន្ទុក​កិច្ចការ​រំសាយ​អាវុធ​បាន​និយាយ​ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃ​សុក្រម្សិលមិញ​ថា ស្ថាប័ន​នេះ​មិនបាន​ដឹង​អំពី​កម្មវិធី​អាវុធ​ជីវសាស្ត្រ​ នៅអ៊ុយក្រែននោះ​ទេ​។ ​ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង ខណៈ​សហព័ន្ធ​រុស្ស៊ី​បាន​បន្ត​ការចោទប្រកាន់​ទាក់ទង​នឹង​អាវុធ​ជីវសាស្ត្រ​នៅ​អ៊ុយ​ក្រែ​ន​។ប្រទេស​លោក​ខាង​លិច​ចំនួន​ ៦​ប្រទេស​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​ កំពុង​ប្រើប្រាស់​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​លាង​ជម្រះ​ព័ត៌មាន​មិន​ពិត ផ្សព្វផ្សាយ​ការឃោសនា និង​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​វាយប្រហារ​ដែល​មិនបាន​បង្កហេតុ​លើ​អ៊ុយ​ក្រែ​ន​៕​