(ភ្នំពេញ)៖ អំឡុងបំពេញទស្សនកិច្ចផ្លូវការ លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ នៅវេលាម៉ោង៣:៥០នាទីរសៀល បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដមសីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា។