សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលពិចារណាឳ្យមានការវះ កាត់ដូរសរីរាង្គមនុស្សដោយស្របច្បាប់នៅកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទទី ២១ខែមិនា ឆ្នាំ ២០២២ បានស្នើឲ្យរដ្ឋ មន្រ្តីក្រសួងសុខាភិបាលពិចារណាឳ្យមានការវះ កាត់ដូរសរីរាង្គមនុស្សដោយស្របច្បាប់នៅកម្ពុជាពិសេសធ្វើនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា -ចិនព្រះកុសុម:តែម្តង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីកម្ពុជាមិនមានការអនុញ្ញាតអោយមានការវះកាត់ដូរសរីរាង្គពិសេសក្រលៀនក៏ដោយ ក៏ពលរដ្ឋមួយចំនួនទៅវះកាត់ដូរនៅក្រៅប្រទេសដែរ។ ដោយសារតែប្រជាពលរដ្ឋមិនបានដឹងដូចនេះយើងគួរមានច្បាប់និងផ្សព្ធផ្សាយឲ្យប្រជាពលរដ្ឋបានដឹង ។ ដូច្នេះកម្ពុជាគួរពិចារណាលើបញ្ហានេះ។

 

លោក តាន់ សុគុន ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសមៈ បានប្រាប់ឱ្យដឹងបន្ថែមថា មន្ទីរពេទ្យនេះមានបន្ទប់ វះកាត់ចំនួន៩ ហើយមានសមត្ថភាពវះកាត់ឆ្អឹង ប្តូរក្បាលឆ្អឹង ប្តូរតម្រងនោម វះកាត់បេះ ដូង វះកាត់ សួត និងអាចដូរអវៈយវៈដូចជាតម្រងនោម និងថ្លើមជាដើម ៕