ឯកឧត្តម គីស៊ីដា ហ្វូមីអូ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០២២ ប្រកបដោយជោគជ័យ រួចមក ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់អញ្ជើញនិវត្តន៍ទៅកាន់មាតុប្រទេសវិញ នាព្រឹកថ្ងៃ២១ ខែមិនា ឆ្នាំ២០២២ ។