(ឡុងដ៍)៖ បើតាមការផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ អ៊ុយក្រែន បាននិយាយថាពួកគេនឹងមិនចុះចាញ់ឡើយ បន្ទាប់ពីរុស្ស៊ីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានប្រាប់ ឱ្យយោធាអ៊ុយក្រែនដែលកំពុងតស៊ូប្រយុទ្ធនៅក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) ទម្លាក់អាវុធសុំចុះចាញ់។
លោកស្រី អៀរីណា វេរ៉េសឈុគ (Iryna Vereshchuk) ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បាននិយាយថា «គ្មានផ្លូវអាចទៅរួចឡើយដែលយើងនឹងទម្លាក់អាវុធសុំចុះចាញ់ ហើយយើងក៏បានជូនដំណឹងទៅកាន់ភាគីរុស្ស៊ី ពីរឿងនេះផងដែរ»៕