ក្រុម​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​ពុំបាន​ឯកភាព​គ្នា​ទេ លើ​បញ្ហា​ថា ​តើ​ត្រូវ​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី​ឬ​អត់

អឺរ៉ុប៖ កាលពី​ថ្ងៃ​ចន្ទ ខែមិនា ឆ្នាំ២០២២ ម្សិលមិញ ក្រុម​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​ពុំបាន​ឯកភាព​គ្នា​ទេ លើ​បញ្ហា​ថា ​តើ​ត្រូវ​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី​ឬ​អត់ និង​ថា​តើ​ត្រូវ​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ថាមពល​ដ៏​សំខាន់​របស់​រុស្ស៊ី​បែប​ណា ជុំវិញ​ការ​វាយ​លុក​របស់​រុស្ស៊ី​​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។ ចំណែកប្រទេស​អាល្លឺម៉ង់ បានប្រាប់ឱ្យដឹងថា ការពឹងផ្អែក​ខ្លាំង​ពេក​របស់​ប្លុក​នេះ​លើ​ប្រេង​របស់​រុស្ស៊ី វា​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​លើ​បម្រាម​នាំចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី​។

​លោក Josep Borrell ប្រធាន​គោលនយោបាយ​បរទេស​សហភាព​អឺរ៉ុប​ បាននិយាយថា ជុំវិញការ​ហ៊ុមព័ទ្ធ និង​ការ​ទម្លាក់​គ្រាប់​បែក​លើ​កំពង់ផែ Mariupol គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​៕