ព័រទុយហ្គាល់៖ កីឡាករ ខ្សែរការពារពីររូប របស់ក្រុមជំរើសជាតិ ព័រទុយហ្គាល់ គឺ កីឡាករ Ruben Dias និង Pepe នឹងត្រូវអវត្តមាន ក្នុងកាប្រកួតទល់នឹង ក្រុមជំរើសជាតិ ទួរគី ក្នុងកាប្រកួតវគ្គ Play_off ជម្រុះ World Cup ឆ្នាំ២០២២ នៅប្រទេស កាតា។
សូមជម្រាបថា ព័រទុយហ្គាល់ ពុំទាន់មានកៅអី សំរាប់ទៅលេង World Cup ឆ្នាំ២០២២ទេ ដោយត្រូវឆ្លងកាត់ការប្រកួតវគ្គ Play_off ចំនួនពីរប្រកួតសិន ។ ដោយប្រកួតដំបូង របស់ក្រុមជំរើសជាតិ ព័រទុយហ្គាល់ និង ត្រូវប៉ះ ទួរគី នៅថ្ងៃទី២៥ ខែមិនាខាងមុខនេះ បើសិន ព័រទុយហ្គាល់ ឈ្នះ នឹងត្រូវឡើងទៅប្រកួត ជាមួយ អ៊ីតាលី ឬ (ម៉ាសេដូនៀរ ខាងជើង) ដើម្បីកក់កៅអីទៅលេង World Cup ឆ្នាំ២០២២ នៅប្រទេស កាតា។ សូមបញ្ចាក់បន្ថែមថា បើសិន ព័រទុយហ្គាល់ ចាញ់ ក្រុមជំរើសជាតិ ទួរគីនោះ ព័រទុយហ្គាល់នឹងមិនមាន កៅអីទៅលេង World Cup ឆ្នាំ២០២២ទេ៕