ក្រុមចោរមួយក្រុមបានធ្វើការសកម្មភាពស្ទាក់ប្លន់ ម៉ូតូមួយគ្រឿង បានសម្រេច ប៉ុន្តែជនរងគ្រោះ បានដកកាំភ្លើង បាញ់អស់ជាច្រើនគ្រាប់ បណ្តាលឱ្យក្រុមចោរម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ

នៅវេលាម៉ោង ៥៖៤៥នាទី ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២​ ក្រុមចោរមួយក្រុមបានធ្វើការសកម្មភាពស្ទាក់ប្លន់ ម៉ូតូមួយគ្រឿង បានសម្រេច ប៉ុន្តែជនរងគ្រោះ បានដកកាំភ្លើង បាញ់អស់ជាច្រើនគ្រាប់ បណ្តាលឱ្យក្រុមចោរម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុផងដែរ រឺឯបក្ខពួកជនសង្ស័យបានគេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើង តាមបណ្ដោយ ផ្លូវ៥០ម៉ែត្រ  ក្នុងសង្កាត់ព្រៃស  ខណ្ឌដង្កោ  រាជធានីភ្នំពេញ  ៕