(ឡុងដ៍)៖ បើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២នេះ ចក្រភពអង់គ្លេស នឹងផ្ដល់មីស៊ីលចំនួន ៦,០០០ដើមឱ្យអ៊ុយក្រែន ព្រមទាំងជំនួយជាថវិកាជិត ៤០លានដុល្លារ ដើម្បីគាំទ្រដល់ការផ្សាយ ព័ត៌មានរបស់ BBC នៅក្នុងតំបន់ ក៏ដូចជាការចំណាយចាយវាយសម្រាប់កងទ័ព និងពីឡុតអ៊ុយក្រែន។
លោក បូរីស ចនសុន ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថា នឹងផ្ដល់កញ្ចប់ជំនួយថ្មីខាងលើដល់អ៊ុយក្រែន នាឱកាសចូលរួមកិច្ចប្រជុំកំពូល NATO និងក្រុមប្រទេស G7 នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះផងដែរ៕