(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក សុខ សុក្រឹត្យា ពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងពីទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ការបញ្ចប់មុខតំណែងលោក សុខ សុក្រឹត្យា នេះធ្វើឡើងតាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕