ភ្នំពេញ៖ បើយោង តាមការឲ្យដឹងរបស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុន Huaweiបន្តជួយបណ្តុះបណ្តាលធនធានមនុស្ស និងនាំមកកម្ពុជានូវបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបាននូវសុវត្ថិភាពនិងអធិបតេយ្យភាពព័ត៌មានផងនិងមានការប្រកួតប្រជែងលើពិភពលោកផង។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនពរ លោក Li Baifeng ដែលកន្លងមកបានផ្ដល់ជូននូវបរិក្ខាពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩,ហើយពេល នេះបានជូននូវគ្រឿងបរិក្ខាសម្រាប់ការតភ្ជាប់កិច្ចប្រជុំតាមតេឡេខុនហ្វឺរិនផងនិងតាមកុំព្យូទ័រផងដល់សម្តេចនាពេលនេះផងដែរ ។
សម្ដេចតេជោ បានបន្តថា ឲ្យលោក Li Baifeng បន្តធ្វើការជាមួយនឹងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយនិងទូរគមនាគមន៍និងជួយបណ្តុះបណ្តាល ធនធានមនុស្សនិងបន្តធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបាននូវសុវត្ថិភាពនិងអធិបតេយ្យភាពព័ត៌មានផងនិងមានការប្រកួតប្រជែងលើពិភពលោកផង ។
លោក Li Baifeng បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោដែលបានគាំទ្រក្រុមហ៊ុនរបស់លោកក្នុងរយៈពេល ជាង ២៣ ឆ្នាំកន្លងមក និង ផ្ដល់នូវការទុកចិត្តដល់ក្រុមហ៊ុនអនុញ្ញាតឲ្យក្រុមហ៊ុនចូលរួមអភិវឌ្ឍវិស័យបច្ចេកវិទ្យា,វិស័យសុខាភិបាល និង ការប្រយុទ្ធប្រឆាំងកូវីដ១៩ និងវិស័យដទៃទៀតនៅកម្ពុជា ។ ក្នុងឱកាសនោះដែរលោក Li Baifeng ផ្តល់ជូនសម្ដេចតេជោហ៊ុន សែននៅនូវគ្រឿងបរិក្ខានិងកុំព្យូទ័រ។គ្រឿងបរិក្ខារទាំងនោះរួមមាន(Idea Hub (Big sreen VC equipment)ចំនួន១០០គ្រឿង និង Desktop Computers ចំនួន ៥០០ គ្រឿង ៕