ប្រអប់ខ្មៅទី២ នៃយន្តហោះ ដែលបានធ្លាក់នៅឯតំបន់ភ្នំ និងមានអ្នកដំណើរ ១៣២នាក់ នៅលើនោះ ក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការស្វែងរក

(ប៉េកាំង)៖ បើយោងតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២នេះ ប្រអប់ខ្មៅទី២ នៃយន្តហោះ ដែលបានធ្លាក់នៅឯតំបន់ភ្នំ និងមានអ្នកដំណើរ ១៣២នាក់ នៅលើនោះ ក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការស្វែងរក។

មន្រ្តីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) បានវាយតម្លៃ, ប្រអប់ខ្មៅដំបូងដែលបានរកឃើញ កាលពីថ្ងៃពុធម្សិលមិញ គឺជា «ឧបករណ៍ថតសំឡេងក្នុងកាប៊ីនយន្តហោះ»។ឧបករណ៍ថតសំឡេងត្រូវបានរកឃើញ ដោយនៅមានសភាពល្អ ហើយត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉េកាំង ដើម្បីធ្វើការវិភាគផងដែរ៕

សូមបញ្ចាក់ថា រហូតមកល់ពេលនេះ មិនទាន់មានមនុស្សណាម្នាក់ត្រូវបានគេរកឃើញថា នៅរស់រានមានជីវិតនោះទេ រីឯប្រតិបត្តិការស្វែងរកកំពុងបន្តធ្វើឡើង៕