ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២០:១៥ នាទី ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿ ន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯកឡឹក វណ្ណៈ នាយកមន្ទីរ ប្រឆាំងគ្រឿងញៀន សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ចុះ ស្រាវជ្រាវ និងឈានទៅបង្ក្រាប រឹបអូសបាននូវសារធាតុញៀនជាង ១០០ គីឡូក្រាម ។
ការបង្ក្រាបនេះធ្វើឡើងនៅបីចំណុចផ្សេងៗគ្នា ទី១. នៅចំណុច បណ្តោយផ្លូវជាតិលេខ៤ បង្គោលគីឡូម៉ែត្រលេខ២៣ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល, ទី២. នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ១១ បុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ទី៣. នៅចំណុច ផ្ទះគ្មានលេខ (ជាប់ផ្ទះលេខ ១A២) ផ្លូវលំលេខ ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បានឃាត់ខ្លួនជនសង្ស័យ ចំនួនបីនាក់រួមមាន៖
១-ឈ្មោះ LI YANG ភេទប្រុស ជនជាតិ ចិន (តៃវ៉ាន់) កើតឆ្នាំ១៩៨៨ លិខិតឆ្លងដែន(គ្មាន)
២-ឈ្មោះ JEN HAO JUN ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) កើតឆ្នាំ១៩៨៤ លិខិតឆ្លងដែនលេខ 360271474
៣-ឈ្មោះ CHEN POYEN ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) កើតឆ្នាំ១៩៩៣ លិខិតឆ្លងដែនលេខ 307520541 ។
រឹបអូសវត្ថុតាងសារធាតុញៀនមានទម្ងន់សរុប ១០៧គ.ក្រ ១៧៨,២៣ក្រាម រួមមាន៖
១/កេតាមីន (Ketamine) ទម្ងន់៩៩គ.ក្រ ៦០២,០៣ក្រាម
២/អ៊ិ ចស្តាស៊ី (MDMA) ទម្ងន់៧គ.ក្រ ៣៧៩ក្រាម
៣/មេតំហ្វេតាមីន (WY) ទម្ងន់១៩០ក្រាម
៤/នីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់៧,២ក្រាម។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕