ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រៃវែងចំនួនជាង ៣០០នាក់

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រៃវែងចំនួនជាង ៣០០នាក់។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក្នុងឱកាសនោះដែរ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជន ជាពិសេសសូមឲ្យអតីតយុទ្ធជនទាំងអស់បន្តអនុវិធានការសុខាភិបាល និងការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តថា យើងត្រូវយកចិត្តទុកដាក់សុខទុក្ខជូនអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ព្រោះពួកគាត់បានចូលរួមពលី និងលះបង់ ដើម្បីជាតិច្រើនណាស់៕