ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធអគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ មន្ទីរពេទ្យព្រះអង្គឌួង។ កម្ពុជាមិនត្រូវការយន្តហោះចម្បាំង ឬនាវាមុជទឹកនោះទេ តែអ្នកឯងក៏មិនអាចរំលោភបំពានលើកម្ពុជាបានដែរ ព្រោះយើងមានអាវុធពីក្រោម ដើម្បីកម្ទេចអ្នកឯង អ្វីដែលយើងត្រូវមាននៅពេលនេះ គឺសំណាញ់មេឃ សម្រាប់ការពារកម្ពុជា។