នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងវរសេនីយ៍ឯក ជូ ស៊ួយហ្វីយ អនុព័ន្ធយោធាស្តីទីតំណាងឯកអគ្គរដ្ឋទូតចិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលប្រជុំកម្ពស់៥ជាន់ រួមនឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត

នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងវរសេនីយ៍ឯក ជូ ស៊ួយហ្វីយ អនុព័ន្ធយោធាស្តីទីតំណាងឯកអគ្គរដ្ឋទូតចិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលប្រជុំកម្ពស់៥ជាន់ រួមនឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ដល់វិទ្យាស្ថានកងទ័ពជើងគោក។