សមាជិកសំខាន់របស់ក្រុមជម្រើសជាតិ ព័រទុយហ្កាល់ កីឡាករ Pepe បានវិលត្រលប់មកជួយ ក្រុមវិញហើយ សំរាប់ការប្រកួតដ៏សំខាន់ នៅក្នុងរាត្រីនេះ

កីឡា៖ សមាជិកសំខាន់របស់ក្រុមជម្រើសជាតិ ព័រទុយហ្កាល់ កីឡាករ Pepe បានវិលត្រលប់មកជួយ ក្រុមវិញហើយ សំរាប់ការប្រកួតដ៏សំខាន់ នៅក្នុងរាត្រីនេះ បន្ទាប់ពីបានជាពីជំងឹ កូវីដ១៩ ។

វត្តមានកីឡាករ Pepe ក្នុងការប្រកួតយប់នេះ ទល់នឹង ក្រុមជម្រើសជាតិ ម៉ាសេដូនៀ ខាងជើង បានធ្វើឱ្យមិត្តរួមក្រុមរបស់ជម្រើសជាតិ  ព័រទុយហ្កាល់ មានការសប្បាយចិត្តយ៉ាងខ្លាំង ព្រោះការប្រកួតនេះ ជាប្រកួតសំខាន់បំផុត ។

សូមបញ្ចាក់ថា ការប្រកួតសំរាប់ក្រុមទាំងពីរ ព័រទុយហ្កាល់ ជួបជាមួយនិង ម៉ាសេដូនៀ ខាងជើង នៅក្នុងយប់នេះ ក្រុមណាឈ្នះ នឹងបានឡើងទៅលេង World Cup ឆ្នាំ២០២២ នៅប្រទេស កាតាផងដែរ៕