អ៊ុយក្រែន៖ អង្គការលើកលែងទោសអន្តរជាតិបានចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមក្នុងទីក្រុងកំពង់ផែ Mariulpol ប្រទេសអ៊ុយក្រែន។
លោកស្រី Agnes Callamard អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិ បានប្រាប់ឱ្យដឹងថា អង្គការសិទ្ធមនុស្សនឹងចេញផ្សាយរបាយការណ៍ក្នុងពេលឆាប់ៗនេះ ពីការបំផ្លាញបណ្តាលមកពីការវាយប្រហាររបស់រុស្ស៊ីនៅទីក្រុងសមុទ្រ Azov។ លេខាធិការអង្គការថាលើកលែងទោស បានបន្ថែមថា ការឡោមព័ទ្ធទីក្រុង Mariulpol ការបដិសេធការជម្លៀសមនុស្សធម៌ និងការដាក់គោលដៅលើជនស៊ីវិលគឺជាឧក្រិដ្ឋកម្មសង្គ្រាម វាជាការបំពានលើមាត្រារបស់អង្គការសហប្រជាជាតិ៕