លោក Dmitry Peskov អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង បានប្រាប់ឱ្យដឹងកាលពី​ថ្ងៃ​អង្គា​រថា ការ​ប្រើ​វោហារសាស្ត្រ​ផ្ទាល់ខ្លួន​របស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ទៅកាន់​សម​ភាគី​រុស្ស៊ី​របស់​លោក​គឺ​លោក Vladimir Putin បាន​ជះ​ផល​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២

រុស្ស៊ី៖ លោក Dmitry Peskov អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង បានប្រាប់ឱ្យដឹងកាលពី​ថ្ងៃ​អង្គា​រថា ការ​ប្រើ​វោហារសាស្ត្រ​ផ្ទាល់ខ្លួន​របស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ទៅកាន់​សម​ភាគី​រុស្ស៊ី​របស់​លោក​គឺ​លោក Vladimir Putin បាន​ជះ​ផល​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ប៉ុន្តែ​ការសន្ទនា​រវាង​ក្រុង ​Moscow ​និងក្រុង​ Washington​ គឺ​មាន​ការចាំបាច់​ក្នុង​ចំណុច​មួយ​ចំនួន វា​ជា​ផលប្រយោជន៍​សម្រាប់​ពិភពលោក​ទាំងមូល។​

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង បានបន្តថា ការ​ប្រមាថកាតទាន​រឿង​ផ្ទាល់ខ្លួន មិន​អាច​ជួយ​អ្វី​បាន​ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​មានផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រមុខរដ្ឋ​ទាំង​២​។ ​ជាពិសេស​ការ​និយាយ​ប្រមាថ​រឿង​ផ្ទាល់ខ្លួន ដែល​មិន​គួរ​បណ្ដោយ​ឲ្យ​មាន​សង្គ្រាម​វោហារសាស្ត្រ​កើត​មាន​ទាល់តែសោះ​រវាង​ប្រមុខរដ្ឋ​ទាំង​២​។

លោកស្រី Kate Bedingfield ប្រធាន​ផ្នែក​ទំនាក់ទំនង​ប្រចាំ​សេត​វិមាន បានប្រាប់ឱ្យដឹងផងដែរថា ជំនួប​រវាង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​សម​ភាគី​អាមេរិក​លោក Joe Biden នឹង​កើតឡើងបន្ទាប់ពី​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ធូរស្បើយ​ហើយ​នោះ​៕