(ប៉េកាំង)៖ បើយោងតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង «ប្តេជ្ញាចិត្តកាន់តែខ្លាំង» ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ប្រទេសទាំងពីរបានថ្កោលទោស នូវអ្វីដែលហៅថាទណ្ឌកម្មខុសច្បាប់ និងបានប្រឆាំងទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើទីក្រុងម៉ូស្គូ ជុំវិញសកម្មភាពយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន៕