អ៊ុយក្រែន៖ សេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន បានចេញផ្សាយវីដេអូកាលពីថ្ងៃពុធបង្ហាញពីក្រុមអ្នកជួយសង្គ្រោះ ប្រមូលសាកសពនៅក្នុងទីក្រុង Irpin បន្ទាប់ពីកងកម្លាំងរុស្ស៊ីត្រូវបានវាយរុញច្រានដោយទាហានអ៊ុយក្រែន។ ក្រុមអ្នកជួយសង្គ្រោះប្រមូលយកសាកសពរាប់សិបនាក់ដាក់ក្នុងថង់ប្លាស្ទិក និងដាក់នៅលើផ្លូវ ខណៈការបាញ់ផ្លោងដោយកាំភ្លើងធំនៅតែបន្តនៅក្នុងតំបន់នេះ។
មេបញ្ជាការយោធា អ៊ុយក្រែនទទួលបន្ទុកការពាររដ្ឋធានីគីវ បានប្រាប់ឱ្យដឹងថា កងកម្លាំងអ៊ុយក្រែនដណ្ដើមបានមកវិញភាគច្រើននៃទីក្រុង Irpin នៅជាយក្រុងគីវ ដែលត្រូវបានឃើញមានការប្រយុទ្ធគ្នាខ្លាំងជាមួយកងទ័ពរុស្ស៊ី។ អភិបាលក្រុង Irpin និយាយថា ទីក្រុងត្រូវបានរំដោះពីកងទ័ពរុស្ស៊ី៕